ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង ទទួលជោគជ័យ កសាងនាវាមុជទឹក ប្រភេទថ្មីទម្ងន់ ៣០០០តោន
សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ កាលពីថ្ងៃអាទិត្យដោយអាជ្ញាធរ ចារកម្មកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជឿជាក់ថា ប្រទេសកូរ៉េខាងជើង ត្រៀមខ្លួនរួចជាស្រេច ក្នុងការបញ្ជូននាវាមុជទឹកថ្មីមួយគ្រឿង ដែលមានទម្ងន់ ៣,០០០ តោនរង់ចាំតែពេល វេលាត្រឹមត្រូវប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងថា អាជ្ញាធរស៊ើបការណ៍ សម្ងាត់បានកំណត់ថា នាវាមុជទឹក ៣,០០០ តោន ដែលត្រូវបានដាក់បង្ហាញកាលពីខែកក្កដា...