ព័ត៌មានអន្តរជាតិ
មនុស្ស ៥ ចោទប្រកាន់ និងរឿងអាស្រូវ ពុករលួយរបស់ក្រុមហ៊ុន Huawei នៅសភា EU ក្នុងប្រទេសបែលហ្ស៊ិក
បែលហ្ស៊ិក ៖ ព្រះរាជអាជ្ញាបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា មនុស្ស ៥ នាក់ត្រូវបានចោទប្រកាន់ ក្នុងការស៊ើបអង្កេតលើការសង្ស័យថា មានអំពើពុករលួយ ក្នុងសភាអឺរ៉ុប ដែលពាក់ព័ន្ធ នឹងបច្ចេកវិទ្យាយក្សរបស់ចិន Huawei Technologies ដោយបន្ថែមថា ការវាយឆ្មក់ថ្មីត្រូវបានធ្វើឡើង។ ជនសង្ស័យទំាងនេះត្រូវបានឃុំខ្លួន ជាលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ នៅពេលប៉ូលិសរាប់សិបនាក់បានបើកការវាយឆ្មក់ក្នុងប្រទេសបែលហ្ស៊ិក និងព័រទុយហ្គាល់ ដោយស៊ើបអង្កេតការសង្ស័យថា មានអំពើពុករលួយនៅសភាសហភាពអឺរ៉ុប...