ប្លែកៗ
របាយការណ៍ថ្មី៖ ថ្មប៉ប្រះទឹកដ៏អស្ចារ្យ ៩៩% នឹងមានហានិភ័យ នៅឆ្នាំ ២០២៥ ដោយសារ កម្ដៅផែនដី
អូស្រ្តាលី៖ថ្មប៉ប្រះទឹកដ៏អស្ចារ្យ Great Barrier លាតសន្ធឹងប្រវែង ២២៩៩,៧៥គីឡូម៉ែត្រនៅតាមបណ្តោយឆ្នេរអូស្រ្តាលី ហើយបើទោះជាទិន្នន័យថ្មីបង្ហាញថា ថ្មប៉ប្រះទឹកចំនួន៩៩ ភាគរយអាចបាត់ទៅវិញដោយសារការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ បណ្ឌិត្យសភាវិទ្យាសាស្ត្រអូស្រ្តាលីបានបង្ហាញថា ប្រសិនបើការឡើងកម្ដៅផែនដីមាន១,៥ អង្សារ នៅតែបន្ដដដែលនោះប្រព័ន្ធផ្កាថ្មធំជាងគេបំផុតនៅលើពិភពលោកនឹងត្រូវបំផ្លាញជាយថាហេតុ។ អច្ឆរិយៈធម្មជាតិត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ប៉ុន្តែប្រសិនបើផែនដីមានកម្ដៅ២អង្សាសេមានតែផ្កាថ្មមួយភាគរយ នឹងនៅដដែល។ ក្រុមអ្នកស្រាវជ្រាវនិយាយថា សកម្មភាពផ្លាស់ប្តូរភ្លាមៗ ដើម្បីបញ្ច្រាស់កម្ដៅផែនដី គឺជាជម្រើសតែមួយគត់សម្រាប់រក្សាទុកថ្មប៉ប្រះទឹក Great...