ព័ត៌មានអន្តរជាតិ
ប្រមុខយូអិន ស្នើអាមេរិក ដើរតួនាទីនាំមុខ ក្នុងការដោះស្រាយវិបត្ដិ ពិភពលោក
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានស្នើសុំការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដូចជាវិបត្ដិជំងឺកូវីដ-១៩ និងការប្រែប្រួលអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Guterres បានលើកឡើងថា“ កិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ណាស់សម្រាប់ការងាររួមរបស់យើង នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken នៅក្នុងការប្រជុំជាក់ស្តែងមួយ។ លោកបានលើកឡើងថា ដើម្បីបញ្ចប់ជំងឺរាតត្បាតគ្រប់ទីកន្លែងវាចាំបាច់ត្រូវមានផែនការចាក់វ៉ាក់សាំងសកល ហើយសហរដ្ឋអាមេរិក អាចដើរតួនាទីយ៉ាងសំខាន់នៅក្នុងរឿងនេះ។ ...