ព័ត៌មានអន្តរជាតិ
សមាជិកកងទ័ពអាកាសអាមេរិក ជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំពីបទរំលោភផ្លូវភេទ លើអនីតិជននៅអូគីណាវ៉ា
ណាហា៖ សមាជិកកងទ័ពអាកាសអាមេរិកម្នាក់ដែលឈរជើងនៅខេត្តអូគីណាវ៉ា ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ ឆ្នាំកាលពីថ្ងៃសុក្រ ពីបទចាប់ពង្រត់ និងរំលោភផ្លូវភេទក្មេងស្រីអាយុក្រោម ១៦ឆ្នាំ កាលពីខែធ្នូ ឆ្នាំមុន ដោយតុលាការបានច្រានចោលការចោទប្រកាន់របស់លោកដែលមិនមានកំហុស យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្នុងការប្រគល់សេចក្តីសម្រេចលើលោក Brennon Washington អាយុ ២៥ ឆ្នាំ ប្រធានតុលាការស្រុក...