កីឡា
ស្ងាត់ៗ! ថៃសម្ងំសង់ផ្លូវជិះកង់វែងបំផុត នៅអាស៊ីអាគ្នេយ៍ មានលក្ខណៈពិសេសមួយប្លែក
ផ្លូវជិះកង់ដ៏វែងបំផុតនៅក្នុងប្រទេសថៃ និងនៅអាស៊ាន ដែនដីប្រជាជាតិអាស៊ីអាគ្នេយ៍ទាំងមូល ត្រូវបានរដ្ឋាភិបាលថៃសម្ពោធ ដាក់ឲ្យប្រើប្រាស់ឲ្យក្នុងនោះ មានប្រជាជនជាច្រើន ចូលរួមជិះកង់លើផ្លូវថ្មីនោះ។ តាមការផ្សាយពីសារព័ត៌មានថៃ ផ្លូវនោះមានចម្ងាយមួយជុំធំ ២៣គីឡូម៉ែត្រ សម្រាប់អ្នកពូកែជិះកង់ អាជីព និងមិនអាជីព ហើយមួយផ្នែកទៀតមានចម្ងាយ ១,៦គីឡូម៉ែត្រ សម្រាប់អ្នករត់ហាត់ប្រាណ និងជិះកង់រយៈចម្ងាយខ្លី។ លក្ខណៈពិសេសដោយឡែកមួយទៀត របស់ផ្លូវកង់នេះគឺធ្វើព័ទ្ធជុំវិញប្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ នាទីក្រុងបាងកក អាចមើលឃើញទិដ្ឋភាពយន្តហោះឡើងចុះយ៉ាងប្លែកភ្នែក។ ផ្លូវត្រូវបានបែងចែកជាពីរគន្លង...