ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង លួចបានប្រាក់ជាង ៣០០លានដុល្លារក្នុងឆ្នាំ២០២០ ដើម្បីគាំទ្រគម្រោង អាភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន
សេអ៊ូល៖ របាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានរំលោភជាដាច់ខាតនូវសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ កាលពីឆ្នាំមុន ដោយបានលួចយកទ្រព្យសម្បត្តិចំនួនជាង ៣០០ លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាវុធខុសច្បាប់របស់ខ្លួន។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា ប្រទេសក្រីក្រមួយនេះ បានបន្តនាំចូលប្រេងខុសច្បាប់ជាច្រើនដង នៃចំនួនទឹកប្រាក់ដែលត្រូវបានអនុញ្ញាតិក្រោមដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ។ របាយការណ៍បន្តថា“ គណៈកម្មាការនៅតែបន្តវាយតម្លៃថា អ្នកឆបោកតាមបណ្តាញ ភ្ជាប់ទៅនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ បានបន្តធ្វើប្រតិបត្តិការប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នប្តូរប្រាក់ជាក់ស្តែងនៅឆ្នាំ២០២០...