ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង-អាមេរិក ប្ដេជ្ញាបញ្ចប់កិច្ចពិភាក្សាចែករំលែកថ្លៃការពារជាតិ ឲ្យបានមុនខែមេសា
សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយសម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក (USFK) អាចត្រូវបានបង្ខំឱ្យឈប់សម្រាកដោយមិនបានបង់ប្រាក់នៅថ្ងៃទី០១ ខែមេសា ប្រសិនបើអវត្តមានកិច្ចព្រមព្រៀងថ្មីនេះ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ក្នុងលក្ខខណ្ឌអនាមិកថា“...