ប្លែកៗ
ការសិក្សា៖ គ្រឿងទេសការី ផ្លែឈើ និងប្រេងអាស៊ី ទៅដល់មេឌីទែរ៉ាណេក្លាយ អាហារ សម្រាប់ជនជាតិអឺរ៉ុប ៣,៧០០ ឆ្នាំមុន
អាល្លឺម៉ង់៖យោងតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា គ្រឿងទេសការី ផ្លែឈើកម្រ និងប្រេងដែលមកពីអាស៊ីគឺជាផ្នែកមួយ នៃរបបអាហាររបស់ជនជាតិអឺរ៉ុប ដ៏ពេញនិយមបំផុតរាប់ពាន់ឆ្នាំមុនជាងអ្វីដែលបានជឿពីមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាបង្ហាញថា គ្រឿងទេសអាស៊ីដូចជារមៀត និងផ្លែឈើ ដូចជាចេកបានទៅដល់មេឌីទែរ៉ាណេជាង ៣,០០០ ឆ្នាំមកហើយ។ អ្នកស្រាវជ្រាវ បានវិភាគលើសំណល់អាហារក្នុងធ្មេញបានរកឃើញថា សូម្បីតែនៅក្នុងយុគសម័យ សំរិទ្ធក៏ដោយ ការធ្វើពាណិជ្ជកម្មទំនិញធ្វើម្ហូបឆ្ងាយបានផ្សារភ្ជាប់ទៅនឹងសង្គមឆ្ងាយ។ ពួកគេជឿថា ពាណិជ្ជករផ្សារនៅភាគខាងកើតនៃ មេឌីទែរ៉ាណេ មេហ្គាយហ្គូនៅអ៊ីស្រាអែលសម័យថ្មី...