បច្ចេកវិទ្យា
ភពព្រះអង្គារ៖ បេសកកម្មអវកាសថ្មីចំនួន៣ កំពុងឈានដល់ភពក្រហមរបស់ ប្រទេសទំាង៣
អាមេរិក៖ ក្នុងរយៈពេល២សប្តាហ៍ខាងមុខនេះ បេសកកម្មអវកាសចំនួន៣នឹងទៅដល់ ភពព្រះអង្គារ ចូលគន្លងមួយ និងចុះចតចំនួន២ បន្ទាប់ពីចំណាយពេលនៅទីអវកាសអស់រយៈពេល៧ខែយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ បេសកកម្មទាំង៣បានចាប់ផ្តើម នៅខែកក្កដា ឆ្នាំ២០២០ បង្កើតបានជារលកយានអវកាស ដែលគ្មានមនុស្សបើកមកពីសហរដ្ឋអាមេរិក ចិន និងអារ៉ាប់រួមដើម្បីពិនិត្យមើលថា តើភពព្រះអង្គារអាចរស់នៅបានឬអត់ ហើយចង់ដឹងថា តើវាអាចមានម្តងទៀតឬយ៉ាងណា។ ពេលវេលានៃការបាញ់បង្ហោះត្រូវបានកំណត់ដោយផ្កាយ រណបភពព្រះអង្គារ និងផែនដីដោយមានបង្អួចតែមួយខែ ក្នុងកំឡុងពេល ភពនានាជិតល្មមជាមួយគ្នាដើម្បីអនុញ្ញាត...