ព័ត៌មានអន្តរជាតិ
ធ្វើវិដេអូ Prank ជាក្រុមចោរប្លន់តែត្រូវបាញ់ ស្លាប់មែនទែននៅអាមេរិក
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ក្មេងប្រុសក្នុងវ័យ២០ឆ្នាំម្នាក់ ត្រូវបានបាញ់ស្លាប់ភ្លាមៗ ក្រោយត្រូវបានគេដឹងថា បានពាក់ព័ន្ធទៅនឹងផ្នែកមួយ នៃឈុតឆាកសំដែងក្លែងក្លាយ ឬដែលគេហៅថា prank នៅលើប៉ុស្តិ៍យូធូបមួយ។ សាក្សីដែលស្ថិតនៅក្បែរទីតាំង កើតហេតុបានបញ្ជាក់ថា យុវជន ដែលមានឈ្មោះថា Timothy Wilks និងមិត្តភ័ក្តម្នាក់ទៀតបាននាំគ្នា ដើរសំដៅចូលក្រុមមនុស្សមួយក្រុម ដែលស្ថិតនៅពីក្រោយផ្សារ ទំនើបក្នុងរដ្ឋ...