ព្រឹត្តិការណ៍
គ្រោះរញ្ជួយដី កម្រិត៥,១រ៉ិចទ័រ វាយប្រហារ ភាគនីរតី នៃប្រទេសប៉េរូ
ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ថា គ្រោះរញ្ជួយដីកម្រិត៥,១រ៉ិចទ័រ វាយប្រហារមកលើតំបន់ភាគនីរតី នៃប្រទេសប៉េរូ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីមួយកម្រិត៥,១រ៉ិចទ័រ បានអង្រួននៅចម្ងាយ៥៣គីឡូម៉ែត្រស្ថិតនៅភាគនីរតីនៃក្រុង Changuillo ប្រទេសប៉េរូ នៅវេលា ម៉ោង២២និង២៧នាទី ម៉ោងសកលកាលពីថ្ងៃពុធ ។ ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ មានជម្រៅ៤,៨គីឡូម៉ែត្រ...