សុខភាព និង ផ្លូវភេទ
អង្គការសុខភាពពិភពលោក ធ្វើការអំពាវនាវឲ្យប្រទេសនានា ការឃ្លាំមើលជំងឺផ្តាសាយបក្សីបង្កើន
ហ្សឺណែវ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VOA បានប្រាប់ឲ្យដឹងថា អង្គការសុខភាពពិភពលោកកាលពីថ្ងៃព្រហស្បតិ៍បានជំរុញឲ្យប្រទេសនានាបង្កើនការតាមដានជំងឺផ្តាសាយបក្សី បន្ទាប់ពីករណីដំបូងត្រូវបានរកឃើញចំពោះកុមារនៅអាមេរិក។ លោកស្រី Maria Van Kerkhove នាយកត្រៀមរៀបចំ និងបង្ការជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ចំនួនតិចតួច ប៉ុន្តែកើនឡើងនៃការឆ្លងមេរោគផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើមនុស្សជុំវិញពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកស្រីបានបន្តថា អ្វីដែលយើងពិតជាត្រូវការជាសកល ទាំងនៅអាមេរិក និងនៅបរទេស...