ព័ត៌មានអន្តរជាតិ
បែកធ្លាយរូបថត ទាហានអូស្ត្រាលី ប្រើជើងរបស់ពួកសកម្មប្រយុទ្ធតាលីបង់ដែលស្លាប់ មកផឹកស្រាបៀរ ជំនួសកែវ
បរទេស៖ កាសែត The Guardian របស់អូស្រ្តាលី បានបង្ហាញរូបថតមួយសន្លឹក របស់ទាហានពិសេសអូស្ត្រាលីដែលគេចោទប្រកាន់ថា កំពុងផឹកស្រាបៀរ ដោយប្រើជើងរបស់ទាហានតាលីបង់ ដែលបានស្លាប់ នៅក្នុងបារ៍មួយនៅប្រទេសអាហ្វហ្គានីស្ថាន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមសារព័ត៌មាន The Guardian ថា ទាហានរូបនោះត្រូវបានគេអះអាងថាកំពុងស្ថិតនៅក្នុងជួរយោធានៅឡើយ។ ឈុតនេះបានកើតឡើងនៅឯបារ...