សេដ្ឋកិច្ច
ទុនបម្រុងអន្តរជាតិ របស់កម្ពុជា នឹងកើនឡើង ដល់ជិត១៧ពាន់ លានដុល្លារ នៅក្នុងឆ្នាំ ២០២១
ភ្នំពេញៈ ទុនបម្រុងអន្តរជាតិ សរុបនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានព្យាករថា នឹងកើនឡើងដល់១៦,៩៨១លានដុល្លារ អាមេរិក និងធានាការនាំចូល ៨,០ខែ ដោយហេតុថា ការនាំចូលរបស់កម្ពុជា ក៏នឹងងើបឡើងវិញបន្តិច ។ យោងតាមខ្លឹមសារសង្ខេប នៃច្បាប់គ្រប់គ្រងថវិកាជាតិឆ្នាំ ២០២១ ដែលរដ្ឋសភាអនុម័តកាលពីពេលថ្មីៗនេះ ឱ្យដឹងទៀតថា សម្រាប់អតិផរណា ជាធម្យមប្រចាំឆ្នាំ ត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន...