ព័ត៌មានអន្តរជាតិ
បុរសម្នាក់ប្តឹងទារ ២,៥លានដុល្លារ ដែលគាត់បរិច្ចាគសម្រាប់ Trump ធ្វើយុទ្ធនាការប្រឆាំងនឹង លទ្ធផលបោះឆ្នោត នៅអាមេរិកមកវិញ
បរទេស៖សារព័ត៌មានបរទេសនៅថ្ងៃសុក្រនេះ បានសរសេរថា បុរសម្នាក់ដែលធ្លាប់បានផ្តល់លុយរបស់ខ្លួនដល់ទៅ២,៥លានដុល្លារទៅឲ្យយុទ្ធនាការ ប្រឆាំងទៅនឹងលទ្ធផលបោះឆ្នោតកាលពីថ្ងៃទី៣ខែវិច្ឆិកា របស់លោក Trump នោះបានធ្វើការប្តឹងទាមទារប្រាក់ទាំងនោះមកវិញហើយ។ លោក Fred Eshelman ដែលជាម្ចាស់ឧបត្ថម្ភបានដាក់ពាក្យបន្តឹង ទៅលើយុទ្ធនាការដែលមានឈ្មោះថា True the Vote Inc ដែលលោកបានពិពណ៍ថាលទ្ធផលដែលទទួលបានគឺមិនមានអ្វីទាំងអស់ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Bloomberg។ គួរឲ្យដឹងដែរថាយុទ្ធនាការប្រឆាំងទៅនឹងលទ្ធផល នៃការបោះឆ្នោតដែលមានឈ្មោះថា...