កីឡា
Kaio Jorge ដើរតាមគន្លងរបស់ Neymar នៅ Santos
កីឡាករខ្សែប្រយុទ្ធវ័យទើបតែ១៨ឆ្នាំ Kaio Jorge ទើបតែអាចស៊ុតបញ្ចុលទីបាន៣គ្រាប់ ក្នុងការប្រកួតជ័យជំនះទៅលើក្រុម Gremio នឹងជួយឲ្យ Santos ឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa Libertadores ។ ជ័យជំនះនិងការស៊ុតបញ្ចូលទី ដ៏អស្ចារ្យនេះបានធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នានឹកឃើញភ្លាម ដល់គ្រាដែលក្លឹបមានវត្តមានរបស់កីឡាករ Neymar ទាំងដែលកីឡាកររូបនេះត្រូវបានគេមើលឃើញថាមានទំរង់លេង ដូចទៅនឹងវិរៈបុរសល្បីៗដូចជា Pele, Zito និងCoutinhoផង។ ៥គ្រាប់ដែលកីឡាករ...