ព័ត៌មានអន្តរជាតិ
អង្គការ សហប្រជាជាតិឬ United Nation កើតឡើង នៅពេលណា?
ប្រវត្តិសាស្ត្រ៖នៅថ្ងៃទី១ខែមករាកាលពីឆ្នាំ១៩៤២ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt និងនាយករដ្ឋមន្រ្តីអង់គ្លេសលោកWinston Churchill ចេញសេចក្តីប្រកាសមួយដែលជាការចុះហត្ថលេខាដោយអ្នកតំណាង នៃប្រទេសចំនួន២៦ដែលត្រូវបានគេហៅឈ្មោះថាជា”អង្គការសហប្រជាជាតិឬUnited Nation” ។ ប្រទេសហត្ថលេខីនៃ សេចក្តីប្រកាសនេះបានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំគឺការ ថែរក្សាសន្តិភាពក្រោយសង្គ្រាម។ ដើមឆ្នាំ១៩៤៥តំណាងនៃបណ្តាប្រទេសចំនួន៥០ បានជួបគ្នាម្តងទៀតនៅសាន់ហ្វ្រានស៊ីស្កូនៅឯសន្និសីទអង្គការសហប្រជា ជាតិស្តីពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញអង្គការសហប្រជាជាតិ។ គណៈប្រតិភូទាំងនោះ បានពិភាក្សាលើមូលដ្ឋាន នៃសំណើដែលបានធ្វើឡើងដោយតំណាងមកពីចិនសហភាពសូវៀតចក្រភព...