ព័ត៌មានអន្តរជាតិ
រយៈពេលត្រឹម ២៤ម៉ោង អាមេរិកមានអ្នកឆ្លង ជំងឺកូវីដ-១៩ រហូតដល់ជិត ២០ម៉ឺននាក់
វ៉ាស៊ីនតោន៖ ស្ទើរតែគ្រប់រដ្ឋទាំងអស់បានប្រកាសអាសន្នពីការកើនឡើងយ៉ាងឆាប់រហ័សនៃករណីឆ្លងជំងឺកូវីដ-១៩ និងចំនួនប្រជាជនទូទាំងប្រទេស បានកើនឡើងយ៉ាងលឿនជាងពេលមុន ៗ ដោយប្រទេសនេះបានរាយការណ៍ថា មានការឆ្លងចំនួន ២,៧ លានករណី ដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីដើមខែនេះ។ នេះជាមូលហេតុដែលអ្នកជំនាញខាងសុខភាពបានឲ្យដឹងថា ការប្រមូលផ្តុំគ្នាជាក្រុមក្នុងថ្ងៃឈប់សម្រាក គឺជាគំនិតមិនល្អក្នុងកំឡុងពេលមានជំងឺរាតត្បាត កាលពីថ្ងៃសុក្រមានអ្នកឆ្លងថ្មីជាង ១៩៥,៥០០ នាក់ត្រូវបានគេរាយការណ៍ថា រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលមិនធ្លាប់មានកាលពីសប្តាហ៍មុន។ ចំនួនករណីខ្ពស់បំផុតក្នុងរយៈពេលតែមួយថ្ងៃក្នុងកំឡុងពេលមានការកើនឡើងនៅរដូវក្តៅរបស់ប្រទេសនេះ គឺមានចំនួនច្រើនជាង ៧៧,១០០ នាក់នៅក្នុងខែកក្កដា។...