ព្រឹត្តិការណ៍
វិភាគៈ តើកម្ពុជា បានបង្ហាញលក្ខណៈសម្បត្តិកាន់តែច្រើន ដើម្បីទាក់ទាញលំហូរ FDI?
ភ្នំពេញៈ កម្ពុជាគឺជាប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលបានបង្ហាញពីកំនើនសេដ្ឋកិច្ចខ្ពស់រង្វង់៧ភាគរយ ក្នុងរយៈពេលពីទស្សវត្តចុងក្រោយ ខណៈប្រហែលពាក់កណ្តាល នៃប្រជាជនមានអាយុក្រោម ២៥ឆ្នាំ ហើយកំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងកើនឡើងជាបន្តបន្ទាប់។ ប្រតិបត្តិការភាគច្រើន ត្រូវបានធ្វើឡើង តាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិយប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យ នៃការផ្លាស់ប្តូរប្រាក់មានតិចតួច។ គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម...