ព័ត៌មានអន្តរជាតិ
មហាសន្និបាតអង្គការ សហប្រជាជាតិអនុម័ត កញ្ចប់ប្រាក់ប្រចាំឆ្នាំ ៣,២៣ពាន់លានដុល្លារ
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃសុក្រនេះបានឲ្យដឹងថាកញ្ចប់ ប្រាក់ប្រមាណជា៣,២៣ពាន់លានដុល្លារ ត្រូវបានមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រកាសអនុម័ត ហើយកាលពីថ្ងៃព្រហស្បតិ៍ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ការងារប្រចាំឆ្នាំរបស់ខ្លួន។ UNGA ដែលជាអង្គភាព ទាក់ទងនឹងបញ្ហារដ្ឋបាល និងថវិការបស់យូអិននិងជាគណៈកម្មាធិការទី ៥ បានពិភាក្សានិងអនុម័ត ថវិកាកាលពីរសៀល ថ្ងៃព្រហស្បតិ៍មុន ពេលមហាសន្និបាតបានបោះឆ្នោតគាំទ្រផែនការ ហិរញ្ញវត្ថុមួយនេះ។ រំលឹកដែរថាកាលពីខែតុលាកន្លងទៅអគ្គលេខាធិការអង្គការ សហប្រជាជាតិលោក...