ព័ត៌មានអន្តរជាតិ
អាល្លឺម៉ង់ចោទរុស្ស៊ីនិងចិន ពីបទធ្វើឲ្យជាប់គាំង ជុំវិញរឿងទណ្ឌកម្មប្រេងកូរ៉េខាងជើង
បរទេស៖ ប្រទេសអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានចោទប្រកាន់រុស្ស៊ីនិងចិន ពីបទរារាំងគណៈកម្មាធិការ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ មិនឲ្យធ្វើការកំណត់ថា តើកូរ៉េខាងជើង បានរំលោភបំពានទណ្ឌកម្មយូអិន លើការនាំចូលប្រេងចម្រាញ់រួច របស់ប្រទេសកុម្មុយនិស្តឯកា នៅអាស៊ីមួយនេះ។ ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ លោក Christoph Heusgen ជាប្រធានគណៈកម្មាធិការទណ្ឌកម្ម បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “បើទោះជាមានការប៉ុនប៉ង...