ព្រឹត្តិការណ៍
អាមេរិកនិងកូរ៉េខាងត្បូង កំពុងយកចិត្តទុកដាក់ ចំពោះសហសមយុទ្ធ
បរទេស៖យោងតាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានពិភាក្សាគ្នាអំពីគម្រោងសម្រាប់សមយុទ្ធយោធាដ៏មានសក្ដានុពល ប៉ុន្តែភាគីទាំងពីរមានការព្រួយបារម្ភ ស្តីអំពីការជះឥទ្ធិពលរបស់ សមយុទ្ធយោធានោះ លើប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសារព័ត៌មាន News 1 បានរាយការណ៍ថា សហរដ្ឋអាមេរិកនិងប្រទេសកូរ៉េខាងត្បូង បានធ្វើសមយុទ្ធយោធាយ៉ាងតិចបំផុតចំនួនពីរលើក ក្នុងពេលមួយឆ្នាំ នៅមុនពេលមានការរាតត្បាតឆ្លងមេរោគកូរ៉ូណា នៅក្នុងខែមីនា និងខែសីហា ហើយនៅក្នុងឆ្នាំ២០២០ ការហ្វឹកហាត់សម្រាប់ទីបញ្ជាការកងកម្លាំងចម្រុះ ត្រូវបានផ្អាក និងមានត្រឹមតែសមយុទ្ធទ្រង់ទ្រាយតូចប៉ុណ្ណោះ ធ្វើឡើងនៅចុងខែសីហា។...