កីឡា
ខុសគ្នាដូចមេឃ និងដី សម្រាប់ Antony ក្នុងការនៅ Man Utd និង Real Betis
ពិតជាមានភាពខុសគ្នាខ្លាំងមែនទែនសម្រាប់ខ្សែប្រយុទ្ធស្លាប Antony ក្នុងការមកកាន់ទឹកដីអេស្ប៉ាញ ខណៈដែលពេលនេះរូបគេរកបាន៥គ្រាប់ ស្មើចំនួនគ្រាប់ ដែលគេបានចាយពេល២ឆ្នាំនៅ Manchester United ។ បូកទាំង១គ្រាប់ជួយ Real Betis យកឈ្នះ Girona ៣-១ ក្នុងដី Gironaខ្សែប្រយុទ្ធស្លាប Antony រកបាន៥គ្រាប់ហើយ ពោលគឺចំនួនគ្រាប់បាល់នេះគេចាយពេលត្រឹមតែ១៧ប្រកួតប៉ុណ្ណោះនៅទឹកដីអេស្ប៉ាញ។ ខណៈដែលរូបគេនៅទឹកដីបិសាចក្រហមវិញចាយពេល២ឆ្នាំ ឬ៦២ប្រកួតរកបានតែ៥គ្រាប់ប៉ុណ្ណោះ។...