Event
ពិធីបិទកម្មវិធី“ គ្រាប់ពូជដើម្បីអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងដោយជោគជ័យតាមប្រព័ន្ធអ៊ិនធើណេត ហើយក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននឹងបន្តបណ្តុះបណ្តាល ផ្នែកឌីជីថលដល់យុវនិស្សិតកម្ពុជា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ថែមទាំងប្តេជ្ញាក្នុងការកសាង បណ្តាញតភ្ជាប់ ដ៏ពេញលេញនៃឌីជីថលកម្ពុជា
នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា កន្លងទៅនេះ ពិធីបិទកម្មវិធី “គ្រាប់ពូជដើម្បអនាគត” ឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអ៊ិនធើណេត ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា, លោក Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋចិនប្រចាំនៅកម្ពុជា, លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជននិងកីឡា,...