ព័ត៌មានអន្តរជាតិ
រដ្ឋបាលលោក ត្រាំ ដាក់ទណ្ឌកម្មតួកគី ពីបទទិញប្រព័ន្ធ មីស៊ីលរុស្ស៊ី
បរទេស៖រដ្ឋបាលរបស់លោក ត្រាំ នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មប្រទេសតួកគី ពីបទទិញយកប្រព័ន្ធការពារមីស៊ីលពីប្រទេសរុស្ស៊ី នៅក្នុងឆ្នាំ២០១៧ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ពីដើមឡើយ បានជាប់គាំងក្នុងការដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តណាតូមួយនេះ បើទោះជាការទិញប្រព័ន្ធការពារមីស៊ីលដែលផលិតដោយរុស្ស៊ីនោះ គឺបានបំពាននឹងច្បាប់ដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកក៏ដោយ។ ការពន្យាពេលមិនព្រមដាក់ទណ្ឌកម្មនោះ បានបង្កឲ្យមានការតវ៉ាពីសមាជិកបក្សសាធារណរដ្ឋនិងបក្សលទ្ធិប្រជាធិបតេយ្យ...