ប្លែកៗ
សារមន្ទីរអង់គ្លេស៖ ការចាក់សោរនៅផ្ទះ ធ្វើឲ្យបុរសរកឃើញទ្រព្យសម្បត្ដិ មហាសាលនៅសួនច្បារខាងក្រោយផ្ទះ
អង់គ្លេស៖សារមន្ទីរអង់គ្លេសបានបង្ហាញថា វិធានការចាក់សោរនៅផ្ទះ ការពារមេរោគ COVID-10 ធ្វើឲ្យជនជាតិអង់គ្លេសមួយគ្រួសាររកឃើញទ្រព្យសម្បត្ដិមហាសាល សម័យបុរាណនៅសួនច្បារខាងក្រោយរួមមានរួមមានកាក់មាស គ្រឿងសង្ហារឹមរ៉ូម៉ាំង និងត្រារបស់សម្តេចសង្ឃនាសតវត្សរ៍ទី ១៥ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញវត្ថុទំាងនោះមានជាង៤៧.០០០ ត្រូវបានចុះបញ្ជីជាមួយគ្រោងការណ៍ បុរាណវិទ្យាចល័តរបស់សារមន្ទីរអង់គ្លេស (PAS) រហូតមកដល់ឆ្នាំនេះដែលភាគច្រើនបានមកពីការរកឃើញនៅសួនច្បារ។ ការចាក់សោលើកដំបូងតែម្នាក់ឯងកាលពីខែមីនា ការណ៍បានរាយការណ៍ថា មានចំនួន ៦.២៥១ បានរកឃើញ ក្រោយពីធ្វើការរាវរកលោហៈត្រូវបានហាមឃាត់នៅក្នុងវាលស្រែដូច្នេះពួកគេបានងាកទៅរកសួនច្បាររបស់ពួកគេ។...