ប្លែកៗ
ការវិភាគថ្មីលើគ្រោងឆ្អឹងអាយុ ៤១,០០០ ឆ្នាំបង្ហាញថា ក្មេងអាយុ ២ ឆ្នាំត្រូវកបយ៉ាងប្រុងប្រយ័ត្ន ក្នុងផ្នូរ ដោយក្រាសដីសុទ្ធ
បារាំង៖ការសិក្សាមួយបានសន្និដ្ឋានថា គ្រោងឆ្អឹងរបស់ក្មេងប្រុស កាលពីបុរាណមានអាយុ ២ ឆ្នាំ ដែលបានស្លាប់ប្រហែល ៤១,០០០ ឆ្នាំមុនត្រូវបានកប់យ៉ាងយកចិត្តទុកដាក់ក្នុងរណ្តៅគ្របដណ្តប់ដោយដីស្រស់តែម្តង បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ បារាំងរកឃើញទីតំាំងនោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ គ្រោងឆ្អឹងរបស់កុមារត្រូវបានរកឃើញនៅឆ្នាំ ១៩៧៣ នាតំបន់ជម្រកថ្មមួយនៅទីតាំងជីក La Ferrassie ក្នុងតំបន់ Savignac-de-Miremont, Dordogne ភាគនិរតីនៃប្រទេសបារាំង។ក្រុមអ្នកស្រាវជ្រាវមកពីប្រទេសបារាំងបានពិនិត្យមើល គ្រោងឆ្អឹងនោះឡើងវិញ ហើយក៏ទៅមើលកន្លែងជីកពីដើមអាចបញ្ចាំង ពន្លឺថ្មីអំពីរបៀប...