បច្ចេកវិទ្យា
ល្បឿនសំឡេងលឿន បំផុត២២,៤ម៉ាយល៍ ក្នុងមួយវិនាទីត្រូវគណនា ជាលើកដំបូងរបស់អ្នកស្រាវជ្រាវ អង់គ្លេស
អង់គ្លេស៖ អ្នកវិទ្យាសាស្ត្រគណនាល្បឿនសំឡេងដែលលឿនបំផុតចម្ងាយ២២ម៉ាយក្នុងមួយវិនាទី ប៉ុន្តែវាអាចធ្វើទៅបានគឺស្ថិតនៅក្រោមលក្ខខណ្ឌនៃរកឃើញក្នុងស្នូលអ៊ីដ្រូសែនលោហធាតុរបស់ភពព្រហស្បតិ៍នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវអង់គ្លេសបានរកឃើញថា ល្បឿនបែបនេះគឺអាចធ្វើទៅបានតែនៅពេលដែលឆ្លងកាត់ អ៊ីដ្រូសែនលោហធាតុទោះបីជាត្រូវបានរកឃើញនៅក្នុងស្នូល នៃភពយក្សព្រហស្បតិ៍ក៏ដោយ។ សំឡេងរំកិលលឿនជាងសូលុយស្យុង ជាងខ្យល់ដោយសារតែដង់ស៊ីតេខ្ពស់ជាង។ ទ្រឹស្តីនៃការពឹងផ្អែកពិសេសរបស់អ៊ីស្តៀន កំណត់ល្បឿនអតិបរមាដាច់ខាតដែលរលកអេឡិចត្រូម៉ាញ៉េទិច អាចធ្វើដំណើរបាន ១៨៦,២៨២ ម៉ាយក្នុងមួយវិនាទីពោលគឺល្បឿនពន្លឺ ប៉ុន្តែគេមិនទាន់ដឹងថា តើរលកសំឡេងក៏មានកម្រិតល្បឿនខ្ពស់ដែរ ឬយ៉ាងណារហូតមកដល់ពេលនេះ។ អ្នកនិពន្ធ និងអ្នកវិទ្យាសាស្រ្ត ខាងសម្ភារៈវិទ្យាសាស្ត្រលោក Chris...