កីឡា
អ្នករៀបចំកីឡា អូឡាំពិក ទីក្រុងតូក្យូ នឹងកាត់បន្ថយ ចំណាយថវិកា ២៨០ លានដុល្លារ
តូក្យូ៖អ្នករៀបចំកម្មវិធីបាននិយាយថា ការធ្វើឲ្យប្រសើរឡើងនូវការប្រកួតកីឡាជាមួយនឹងការកាត់អ្វីៗគ្រប់យ៉ាងចាប់ពីបុគ្គលិករហូតដល់ការកាំជ្រួចអបអរសាទពិធីបើកបិទ ព្រោះការចំណាយលើការពន្យារពេលកីឡាអូឡាំពិកទីក្រុងតូក្យូនឹងត្រូវកាត់បន្ថយចំនួន ២៨០ លានដុល្លារយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ប៉ុន្តែតម្លៃចុងក្រោយនៃព្រឹត្តិការណ៍មានថវិកាជាផ្លូវការមុនពេលមានជំងឺរាតត្បាតចំនួន ១,៣ ពាន់ពាន់លានយ៉េន (១២ ពាន់លានដុល្លារ) នៅតែមិនទាន់ច្បាស់នៅឡើយទេ ពីព្រោះការចំណាយបន្ថែមបណ្តាលមកពីការពន្យារពេលនេះមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយទេ។ លោក Thomas Bach ប្រធានកីឡាអូឡាំពិកនៅក្នុងសន្និសីទកាសែតនិម្មិតពី Lausanne បានសាទរចំពោះការកាត់បន្ថយនេះថា ជាលទ្ធផលដ៏សំខាន់មួយពិចារណាលើកាលៈទេសៈ ។ លោក Bach...