សេដ្ឋកិច្ច
ចំណេះដឹង!តើរដ្ឋប្រើប្រាស់ មធ្យោបាយអ្វី ខ្លះដើម្បីធ្វើហិរញ្ញប្បទាន ឱនភាពថវិកា?
ភ្នំពេញៈ ឱនភាពថវិកា សំដៅទៅលើការចំណាយលើស ប្រាក់ចំណូលរបស់រដ្ឋ ដែលជាសូចនាករមួយនៃសុខភាពហិរញ្ញវត្ថុ។ នៅពេលរដ្ឋាភិបាលមានឱនភាពថវិកា វានឹងបង្កើតបានជាបំណុលជាតិផងដែរ។ រដ្ឋមានមធ្យោបាយជាច្រើន ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ឱនភាពថវិកា។ ប្រទេសមួយអាចខ្ចីប្រាក់ពីបរទេស(កម្ចីពីបរទេស) ឬក៏អាចស្វែងរកជំនួយពីបរទេស ឬប្រើមធ្យោបាយទាំងពីររួមគ្នា។ ដោយនិយាយតែអំពីសេដ្ឋកិច្ចក្នុងស្រុក ប្រទេសមួយអាចអនុវត្ត យកនូវវិធានការមួយចំនួនដូចជា ទី១ បង្កើនពន្ធៈ ប្រទេសមួយអាចបង្កើន ចំណូលពន្ធដោយបង្កើនអត្រាពន្ធ ឬដាក់ចេញនូវបណ្តាប្រភេទពន្ធថ្មី។ ចំណូលដែលបានកើនឡើងអាចជួយកាត់បន្ថយ...