ព័ត៌មានអន្តរជាតិ
តួកគី៖ទណ្ឌកម្មអាមេរិក ធ្វើឲ្យរង្គោះរង្គើគុណតម្លៃ សម្ពន្ធភាព
បរទេស៖រដ្ឋមន្ត្រីការពារជាតិតួកគី លោក Hulusi Akar បាននិយាយនៅថ្ងៃអង្គារនេះថា ទណ្ឌកម្មសហរដ្ឋអាមេរិក ជុំវិញរឿងទីក្រុងអង់ការ៉ាទិញប្រព័ន្ធការពារមីស៊ីលពីរុស្ស៊ី បានធ្វើឲ្យរង្គោះរង្គើគុណតម្លៃទាំងស្រុងក្នុងសម្ពន្ធភាព ហើយលោកបានស្នើឲ្យមានសហប្រតិបត្តិការជាថ្មី រវាងសម្ពន្ធមិត្តណាតូទាំងពីរ។ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍មួយពីទីភ្នាក់ងារសារព័ត៌មាន National Post ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មនានា ផ្តោតគោលដៅលើនាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគី ព្រមទាំងប្រធាននិងបុគ្គលិក៣នាក់ផ្សេងទៀត។ លោក...