ព័ត៌មានអន្តរជាតិ
អាស៊ី ត្រូវបានគេចាត់ទុកថា ជាតំបន់ជាប់លំដាប់ លេខ២ ដែលមានអ្នកឆ្លង ជំងឺកូវីដ១៩ លើសពី១០លាននាក់
បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ថា នៅក្នុងតំបន់អាស៊ី មានអ្នកឆ្លងជំងឺកូវីដ១៩លើសពី១០លាននាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ដែលជាតំបន់ជាប់លំដាប់លេខ២ លើពិភពលោកដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ខណៈដែលប្រទេសឥណ្ឌា បន្តមានអ្នកឆ្លងជំងឺច្រើនជាងគេ ទោះបីជានៅតំបន់ផ្សេងៗទៀត មានការថយចុះបន្តិចក្តី ។ ក្រៅពីអាមេរិកឡាទីន តំបន់អាស៊ីន ត្រូវបានគេចាត់ចូល១/៤នៃអ្នកឆ្លងជំងឺលើពិភពលោក ដែលមានចំនួន៤២,១លាននាក់ដែលឆ្លងវីរុស...