ព្រឹត្តិការណ៍
ខេត្តកំពត បន្តភាពទាក់ទាញ លើគម្រោងវិនិយោគធំៗ តម្លៃរាប់សិបលានដុល្លារ
កំពតៈ ស្របទៅនឹងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយខេត្តជាប់មាត់សមុទ្រ ឱ្យទៅជាតំបន់កម្សាន្ត ដ៏ទាក់ទាញលំដាប់អន្តរជាតិ បច្ចុប្បនេះ ខេត្តកំពត បានបន្តភាពទាក់ទាញលើគម្រោងវិនិយោគ និងអភិវឌ្ឍន៍ធំៗជាច្រើន ដែលមានតម្លៃរាប់សិបលានដុល្លារ ដែលបម្រើដល់វិស័យទេសចរណ៍។ ភ្ជាប់ជាមួយ នឹងការទទួលបានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាច្រើននៅទូទាំងខេត្តកំពត លោកឧកញ៉ា តេង រិទ្ធី ដែលជាអគ្គនាយកក្រុមហ៊ុនអចលទ្រព្យ R Investment Group...