ព័ត៌មានអន្តរជាតិ
ក្រសួងការបរទេស អាមេរិកអនុម័ត លក់អាវុធជាង២៣ពាន់លានដុល្លារ ឲ្យសហភាពអារ៉ាប់រួម
បរទេស ៖ ទីភ្នាក់ងារសហប្រតិបត្តិការ សន្តិសុខការពារជាតិ (DSCA) នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានប្រកាសថា ក្រសួងការបរទេសសហរដ្ឋអាមេរិក ទើបបានអនុម័តកិច្ចព្រមព្រៀង លក់អាវុធចំនួន៣ឲ្យទៅសហភាពអារ៉ាប់រួម សរុបជាទឹកប្រាក់ ចំនួន២៣,៣៧ពាន់លានដុល្លារ ។ ទីភ្នាក់ងារ DSCA នេះ បានចេញសេចក្តីប្រកាស ចំនួន៣នៅថ្ងៃអង្គារសប្ដាហ៍នេះ ពាក់ព័ន្ធកិច្ចព្រមព្រៀង ដែលស្នើឡើង គឺ១០,៤ពាន់លានដុល្លារ...