ព័ត៌មានអន្តរជាតិ
កងជីវពលអ៊ីរ៉ាក់ និយាយថា បានផ្អាកវាយប្រហារ ប្រឆាំងអាមេរិក
បរទេស ៖ ក្រុមកម្លាំងកងជីវពលអ៊ីរ៉ាក់គាំទ្រ ដោយអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានផ្អាកធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុកកែត ទៅលើកងកម្លាំងសហរដ្ឋអាមេរិក តាមលក្ខខណ្ឌ ដែលរដ្ឋាភិបាលអ៊ីរ៉ាក់ បានបង្ហាញតារាងពេលវេលា សម្រាប់ការដកកងទ័ពអាមេរិក ។ មន្ត្រីនាំពាក្យមួយរូបរបស់ពួក Kataib Hezbollah ដែលជាក្រុមមួយក្នុងចំណោមក្រុមកងជីវពល អ៊ីរ៉ាក់គាំទ្រ ដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសអ៊ីរ៉ាក់ បាននិយាយប្រាប់ថា...