សេដ្ឋកិច្ច
ការនាំចេញពី តំបន់សេដ្ឋកិច្ចពិសេសនៅស្វាយរៀងសម្រេចបាន ទឹកប្រាក់ ៦៨០លានដុល្លារ ក្នុងរយៈពេល ៨ខែ
ភ្នំពេញៈ ការនាំចេញសរុបរបស់តំបន់សេដ្ឋកិច្ចពិសេសចំនួន៤ ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង សម្រេចបានទំហំទឹកប្រាក់ជាង៦៨០លានដុល្លារ ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ ។ នេះបើយោងតាមការទិន្នន័យចុងក្រោយ របស់ក្រសួងពាណិជ្ជកម្ម។ ការនាំចេញរបស់កម្ពុជា តាមរយៈតំបន់សេដ្ឋកិច្ចពិសេស ដែលមូលដ្ឋាននៅក្នុងខេត្តស្វាយរៀង ក្នុងខែសីហា មានទំហំទឹកប្រាក់ ១២៧.៨៧លានដុល្លារ កើនឡើងជាង ៥៧ លានដុល្លារ បើធៀបនឹងកក្កដា។ ផលិតផលនាំចេញភាគច្រើនគឺសម្លៀកបំពាក់ កង់ ស្បែកជើង និងគ្រឿងបន្លាស់រថយន្តជាដើម ហើយទំនិញទាំងនេះភាគច្រើន...