កីឡា
សិក្ខាកាម ១៤នាក់ទទួលនិទ្ទេសល្អសម្រាប់ វគ្គបណ្តុះបណ្តាល គ្រូបង្វឹក កីឡាទ្រីយ៉ាត្លុងកម្រិត មូលដ្ឋាន នៅខេត្តកែប
ខេត្តកែប៖ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុងកម្រិតមូលដ្ឋានសម្រាប់គ្រូកីឡានៅតាមគ្រឹះស្ថានសិក្សាជុំវិញខេត្តមានសិក្ខាកាមចូលចំនួន ២០ នាក់បានបិទជាផ្លូវការដោយមានការ អញ្ជើញចូលរួមពីលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ ខេត្តកែប រៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា។ លោក ងឹន សុបញ្ញា អគ្គលេខាធិការនៃសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រាប់ពីខេត្តកែបថា ផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ ២០២០ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន...