ព័ត៌មានអន្តរជាតិ
កូរ៉េខាងត្បូង ក្លាយជាសមរភូមិ ការទូតរវាង អាមេរិក និងចិន
បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបាន អូសចូល ក្នុងជម្លោះការទូតរវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះ នៅខែក្រោយហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាលទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយ ការបរទេសរបស់ខ្លួន។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០...