ព្រឹត្តិការណ៍
ប៉ង់តាហ្គោន អះអាងថា យោធារបស់ខ្លួន ៨នាក់ហើយ ដែល បាត់បង់ជីវិត ដោយសារកូវីដ១៩
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារទី២៩ខែកញ្ញានេះបានឲ្យដឹងថា យោធាអាមេរិកទី៨ហើយដែលបានបាត់ជីវិត ដោយសារកូវីដ១៩។ ការប្រកាសដែលត្រូវបានធ្វើឡើង ដោយមន្ទីរប៉ង់តាហ្គោនទាំងដែលភ្លាមៗមិនមានការអះអាងច្បាស់ពីព័ត៌មានលំអិតរបស់មន្ត្រីយោធារូបនេះក្តី។ គួរឲ្យដឹងដែរថាមកដល់ពេលនេះ ករណីឆ្លងកូវីដ១៩សម្រាប់មន្ត្រីរបស់ប៉ង់តាហ្គោនទាំងស៊ីវិលនិងយោធាមានចំនួនដល់ទៅ៦៥៦៥៧នាក់ហើយហើយក្នុងនោះ មានចំនួនប្រមាណជា៣០៤៥០នាក់បានជាសះស្បើយ មកវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី