សិល្បៈ និង កម្សាន្ត
រូប ១សន្លឹករបស់ Selena បង្ហាញស្នាមវះច្បាស់ៗ និងបញ្ជាក់ពីទំនុកចិត្តនាងកាន់តែខ្ពស់
ថ្មីៗនេះ Selena Gomez បានបង្ហាញរាងកាយស្រឡូន ជាមួយនឹងឈុតប៊ីគីនី ក៏ដូចជាបានបង្ហាញយ៉ាងច្បាស់នូវស្នាមវះ ដែលបន្សល់ទុកដល់បច្ចុប្បន្ន។ តារាស្រីវ័យ ២៨ឆ្នាំរូបនេះ បានវះកាត់ប្ដូរគ្រលៀនកាលពីឆ្នាំ ២០១៧ និងគ្រលៀនដែលនៅក្នុងខ្លួននាងសព្វថ្ងៃនេះគឺជារបស់មិត្តល្អនាង គឺ Francia Raisa។ រូប ១សន្លឹកដែលនាងបង្ហោះពេលនេះ ពិតជាទាក់ទាញការចាប់អារម្មណ៍ខ្លាំងចំពោះឈុតពណ៌ផ្ទៃមេឃ ក៏ដូចជាស្នាមវះដែលនាង មិនដែលបង្ហាញពីមុន។ បើទោះបីជាស្នាមវះនេះធ្វើឲ្យនាងពិបាកទទួលយកកាលពីដំបូងៗ ប៉ុន្តែពេលនេះនាងគិតថា...