ព័ត៌មានអន្តរជាតិ
ចាប់បានក្រពើយក្ស ទំងន់៣៥០គីឡូក្រាម ប្រវែង៤,៤ម៉ែត្រ នៅអូស្ត្រាលី
បរទេស៖ នៅថ្ងៃចន្ទនេះ អនុរក្សសត្វព្រៃរបស់អូស្ត្រាលី បានប្រកាសថា អ្នកល្បាតសត្វព្រៃបានដាក់អន្ទាក់ ជាប់សត្វក្រពើទឹកប្រៃមួយក្បាល ដែលមានប្រវែងដល់ទៅ ៤,៤ ម៉ែត្រ នៅក្នុងតំបន់ ទេសចរណ៍ដ៏ល្បីមួយ នៅដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលី។ លោក John Burke អនុរក្សសត្វព្រៃនៃទីក្រុង Katherine បាននិយាយថា ក្រពើដែលមានទម្ងន់ដល់ ៣៥០ គីឡូក្រាម...