ព័ត៌មានអន្តរជាតិ
អាមេរិក ខកចិត្ដលើកូរ៉េខាងជើង ដែលបន្ដផ្ដល់អាទិភាព ដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានឲ្យដឹងថារដ្ឋាភិបាលសហរដ្ឋអាមេរិក យល់ឃើញថាវាជាការខកចិត្ត ដែលប្រទេសកូរ៉េខាងជើង នៅតែបន្តផ្តល់អាទិភាព ដល់ការអភិវឌ្ឍអាវុធរបស់ខ្លួន។ មន្ត្រីរូបនេះនៅពេលឲ្យដឹងក្នុងលក្ខខណ្ឌអនាមិកថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញា ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ របស់ប្រទេស ដែលបានចុះហត្ថលេខាដោយប្រធានាធិបតី សហរដ្ឋអាមេរិកដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូង របស់ពួកគេ ដែលបានធ្វើឡើងនៅប្រទេសសិង្ហបុរីកាលពីខែមិថុនា ឆ្នាំ២០១៨ ។...