ព័ត៌មានអន្តរជាតិ
ត្រីឆ្លាមដាវ មួយក្បាលដេកងាប់លើច្រាំងនៃលីប៊ី មានទំហំ១១ អ៊ីញនៅផ្នែកខាងក្រោយជាប់ដាវ ប្រវែង ៦ ហ្វីត
លីប៊ី៖អ្នកវិទ្យាសាស្ត្រ Citizenបាននិយាយថា ប្រភេទត្រីឆ្លាមដាវ គឺជាត្រីដែលត្រូវបានគេស្គាល់ថា ត្រីឆ្លាមពិឃាត ហើយរបកគំហើញថ្មីៗនេះគេបានជួបប្រទះដេកងាប់នៅលើឆ្នេរនៃប្រទេសលីប៊ីដោយបង្ហាញថា តើសត្វទាំងនេះអាចងាប់យ៉ាងម៉េចនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ការសិក្សាថ្មីមួយបានពិពណ៌នាអំពីត្រីឆ្លាមញីដែលងាប់ត្រូវបានគេប្រទះឃើញនៅឆ្នេរសមុទ្រក្បែរទីក្រុង Brega បានស្លាប់ដោយសារែស្នាមរលាករបស់ត្រីឆ្លាមដាវជ្រៅពេកបង្កឡើងដោយវត្ថុរឹង និងវែងទៀងផង។ អ្នកស្រុកម្នាក់បានប្រទះឃើញត្រីឆ្លាម ដែលគ្មានជីវិតនៅចុងឆ្នេរហើយទាញដាវប្រវែង១១,៨ អ៊ីញពីខាងក្រោយត្រូវបានគេនិយាយថា បានចាក់ចំបេះដូងរបស់ត្រីឆ្លាម។ អ្នកវិទ្យាសាស្ត្រCitizen គ្រប់គ្រងកន្លែងកើតហេតុបានលើកឡើងថា ត្រីឆ្លាមដាវនោះមានប្រវែងប្រហែល ៦ ហ្វីត...