សេដ្ឋកិច្ច
ការនាំចូលសម្ភារៈសំណង់ នៅកម្ពុជាបានធ្លាក់ចុះ និងបញ្ជាក់ពីសុខភាព វិស័យអចលនទ្រព្យកម្ពុជា
ភ្នំពេញៈ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា មិនសូវទទួលរងនូវផលប៉ះពាល់ខ្លាំងក្លា ទោះបីជាស្ថានភាពការរីករាលដាល នៃជំងឺកូវីដ១៩ សកលនៅមិនទាន់មាន ធូរស្បើយនៅឡើយក៏ដោយ។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញថា កម្ពុជាបាននាំចូលសម្ភារៈសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១លានដុល្លារក្នុងឆមាសទី១ ឆ្នាំ២០២០ ខណៈការនាំចូលផលិតផលទាំងអស់នេះ ក្នុងរយៈពេលពេញ១ឆ្នាំ២០១៩ មានតម្លៃរហូតដល់១៥០៦,៥៥លានដុល្លារ។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ...