ព័ត៌មានអន្តរជាតិ
ពលរដ្ឋកូរ៉េខាងជើង ស៊ូទ្រាំនឹងស្ថានភាព ឃោរឃៅនៅមន្ទីរ ឃុំខ្លួនមុនកាត់ក្តី
បរទេស ៖ យោងតាមសេចក្តីរាយការណ៍មួយ ចេញដោយអង្គការឃ្លាំមើល សិទ្ធិមនុស្សមានមូលដ្ឋាន នៅទីក្រុងញូយ៉កនាថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋកូរ៉េខាងជើង ដែលត្រូវនាំទៅនៅមន្ទីរ ឃុំខ្លួនដើម្បីស៊ើបអង្កេតនិងរង់ចាំការកាត់ក្តីនោះ បានប្រឈមមុខនឹងការធ្វើពលកម្ម គ្មានប្រាក់កម្រៃ ការវាយដំរាងកាយ ការរំលោភបំពានផ្លូវភេទ ការធ្វើទារុណកម្ម និងស្ថានភាពថោកទាបនានា។ របាយការណ៍ ដែលមានចំណងជើងថា “តម្លៃថោកជាងសត្វ ការរំលោភបំពាន និងការបំពាននីតិវិធី ក្នុងមន្ទីរឃុំខ្លួនមុនកាត់ក្តីនៅកូរ៉េខាងជើង”...