ព័ត៌មានអន្តរជាតិ
របាយការណ៍ ៖ ជប៉ុនដកខ្លួនចេញ ពីផែនការ របស់អាមេរិក ដកក្រុមហ៊ុនចិន ចេញពីបណ្តាញ ទូរគមនាគមន៍
តូក្យូ ៖ បើតាមការចេញផ្សាយ របស់សារព័ត៌មាន Yomiuri ដោយដកស្រង់ប្រភពជាច្រើនថា ប្រទេសជប៉ុន បានប្រាប់សហរដ្ឋអាមេរិកថា ទីក្រុងតូក្យូនឹងមិនចូលរួមក្នុងផែនការ របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដកហូតក្រុមហ៊ុនចិន ចេញពីបណ្តាញទូរគមនាគមន៍ឡើយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។ កាសែតនេះបានបន្តថា ប្រទេសជប៉ុន នឹងចាត់វិធានការផ្ទាល់ខ្លួន ដើម្បីឆ្លើយតបក្នុងករណី មានការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ ខណៈទីក្រុងតូក្យូនឹងសហការ ជាមួយសហរដ្ឋអាមេរិក។ ក្រសួងការបរទេស...