សេដ្ឋកិច្ច
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានកំណត់ស្តង់ដារដ៏មានគុណភាពក្នុងការផលិតស្រាបៀរស្តោតជាមួយនឹងស្រាបៀរ ABC Smooth Stout ដែលទើបនឹងចេញថ្មីរបស់ខ្លួន
ភ្នំពេញ៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានមោទនភាពក្នុងការណែនាំស្រាបៀរ ABC Smooth Stout ដែលជាការបង្កើតថ្មីប្រកបដោយភាពច្នៃប្រឌិតចំពោះផលិតផលដ៏ល្បីរបស់ខ្លួន។ ការដាក់ចេញលក់ផលិតផលថ្មីនេះ គឺធ្វើទៅបានបន្ទាប់ពីកេរ្តិ៍ដំណែលរយៈពេល ៣០ ឆ្នាំរបស់ស្រាបៀរ ABC ដែលជាផលិតផលដ៏ពេញនិយមនៅប្រទេសកម្ពុជាដែលអាចធ្វើទៅបានដោយមានការគាំទ្រពីអតិថិជនកន្លងមក។ ស្រាបៀរ ABC ជាផលិតផលដែលត្រូវបានគេទទួលស្គាល់ជាយូរមកហើយថាជាជម្រើសល្អបំផុតដែលជាចំណូលចិត្តរបស់ ប្រជាជនកម្ពុជាក្នុងការទទួលទានស្រាបៀរស្តោតដែលជាការបន្តកេរ្តិ៍ដំណែលនៃភាពល្អឥតខ្ចោះរបស់ម៉ាករបស់ខ្លួនជាមួយស្រាបៀរ ABC Smooth។ ផលិតផលថ្មីនេះតំណាងឱ្យការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃកេរ្តិ៍ដំណែលរបស់ស្រាបៀរ ABC ជាមួយនឹងចំណូលចិត្តអ្នកទទួលទានសម័យថ្មី។ លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «អស់រយៈពេល ៣០ ឆ្នាំហើយ ដែលស្រាបៀរ ABC គឺជាផ្នែកមួយដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយយើងមានមោទនភាពយ៉ាងខ្លាំងចំពោះកេរ្តិ៍ដំណែលមួយនេះ។ ជាមួយនឹងស្រាបៀរ ABC Smooth យើងមិនគ្រាន់តែបង្ហាញភាពច្នៃប្រឌិតទៅដល់អ្នកគាំទ្រស្រាបៀរ ABC របស់យើងប៉ុណ្ណោះទេនេះគឺជាផលិតផលថ្មីស្រឡាងដែលអតិថិជនគួរតែសាកល្បងរសជាតិដ៏ពិសេសនេះ។ ផលិតផលថ្មីនេះគឺជាកំណត់ត្រាដ៏សំខាន់ ក្នុងការនាំយកបទពិសោធន៍នៃស្រាបៀរ ABC ដ៏មានពិសេសមកកាន់ប្រទេសកម្ពុជា»។ លោក Willem van den Wijngaart នាយកផ្នែកទីផ្សារនៃ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ ABC Smoothតំណាងឱ្យរបកគំហើញនៃភាពច្នៃប្រឌិតនៃស្រាបៀរស្តោត។ អតិថិជនដែលកំពុងស្វែងរកបទពិសោធន៍នៃការទទួលទានស្រាបៀរស្រាលស្រទន់ និងពិសាបានច្រើនជាងមុន នោះគឺស្រាបៀរ ABC...