បច្ចេកវិទ្យា
ការសិក្សា៖DNA នៃបុព្វបុរសបុរាណមាន ទំនាក់ទំនងនឹង Denisovans នៅតែមាន ក្នុងចំណោម មនុស្សសព្វថ្ងៃនេះ
អាមេរិក៖ការសិក្សាមួយបានបង្ហាញថា DNA របស់បុព្វបុរសពីបុរាណមិនស្គាល់របស់មនុស្សសម័យទំនើបដែលធ្លាប់មាន ទំនាក់ទំនងជាមួយមនុស្សបុរាណ Denisovans នៅតែមានក្នុងចំណោមហ្សែនរបស់មនុស្សបច្ចុប្បន្ននេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ មែកផ្សេងៗគ្នានៃមែកធាងគ្រួសារមនុស្សបានបង្កាត់ពូជ និងប្តូរហ្សែនដែលជាដំណើរការហៅថា ការឈ្លានពានក្នុងឱកាសជាច្រើន។ លំដាប់ DNA នៃមនុស្សបុរាណ Neanderthals និង Denisovans បានផ្តល់ការយល់ដឹងអំពីធម្មជាតិ នៃព្រឹត្តិការណ៍ឆ្លង និងពេលវេលានៃមនុស្សបុរាណ។ ប្រហែលជាង៥០,០០០ ឆ្នាំមុន...