ព័ត៌មានអន្តរជាតិ
ជប៉ុនបញ្ជូននាវា៣គ្រឿង ទៅដែនសមុទ្រចិន ខាងត្បូង ក្នុងសមយុទ្ធប្រឆាំង នាវាមុជទឹក
បរទេស៖ កងកម្លាំងម៉ារីនជប៉ុន បានធ្វើសមយុទ្ធប្រឆាំងនាវាមុជទឹក នៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី០៩ ខែតុលាម្សិលមិញនេះ ដោយបញ្ជូននាវា៣គ្រឿង ដែលរួមមានទាំងនាវាផ្ទុកឧទ្ទម្ភាគចក្រមួយគ្រឿង និងនាវាមុជទឹកមួយគ្រឿងផង នេះបើយោងតាមក្រសួងការពារជាតិជប៉ុន។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិជប៉ុនបាននិយាយថា នាវាទាំង៣គ្រឿងនោះ នឹងឈប់ឆ្នេរសមុទ្រ...